ព្រះត្រៃបិដក ភាគ ២៦
ពែនភ្នែន តម្រង់កាយឲ្យត្រង់ តាំងសតិ ចំពោះទៅរកកម្មដ្ឋាន។ ខ្ញុំនោះ លះបង់នូវអភិជ្ឈាក្នុងលោកចេញ មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តចាកអភិជ្ឈា លះបង់នូវព្យាបាទ និងសេចក្តីប្រទូស្ត មានចិត្តមិនព្យាបាទ ជាអ្នកអនុគ្រោះដោយប្រយោជន៍ ដល់ពួកសត្វ ជម្រះចិត្តចាកព្យាបាទ និងសេចក្តីប្រទូស្ត លះបង់ថីនមិទ្ធៈ ប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់នូវពន្លឺ មានសតិ និងសម្បជញ្ញៈ ជម្រះចិត្ត ចាកថីនមិទ្ធៈ លះបង់ឧទ្ធច្ចកុក្កុច្ចៈ មិនមានចិត្តអណ្តែតអណ្តូង មានចិត្តស្ងប់រម្ងាប់ ក្នុងសន្តាន ជម្រះចិត្តចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា ឆ្លងផុតវិចិកិច្ឆា មិនងឿងឆ្ងល់ ក្នុងធម៌ទាំងឡាយ ជាកុសល ជម្រះចិត្តចាកវិចិកិច្ឆា។
[១៧៦] ខ្ញុំនោះ លះបង់នូវនីវរណៈទាំង៥ ដែលជាឧបក្កិលេស របស់ចិត្ត ជាធម្មជាតធ្វើប្រាជ្ញា ឲ្យមានកំឡាំងថយចុះ ស្ងាត់ចាកកាមទាំងឡាយ
ID: 636831789212276591
ទៅកាន់ទំព័រ៖