ព្រះត្រៃបិដក ភាគ ២៦

ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​អាសវៈ​។​ ​កាល​ខ្ញុំ​នោះ​ ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ចិត្ត​ក៏​រួចចាក​កាមាសវៈ​ផង​ ​ចិត្ត​ក៏​រួចចាក​ភវាសវៈ​ផង​ ​ចិត្ត​ក៏​រួចចាក​អវិជ្ជា​សវៈ​ផង​ ​កាលបើ​ចិត្ត​រួច​ស្រឡះ​ហើយ​ ​ខ្ញុំ​ក៏​មាន​ញាណ​ ​(​ដឹង​ច្បាស់​)​ ​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​រួច​ស្រឡះ​ហើយ​ ​ខ្ញុំ​បានដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​កិច្ច​ដែល​ត្រូវ​ធ្វើ​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​មិន​មាន​កិច្ច​ដទៃ​ ​ក្រៅពី​នេះ​ទៀត​ទេ​។​ ​ភិក្ខុ​នោះ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​កាលបើ​ខ្ញុំ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ខ្ញុំ​ក៏​ដក​នូវ​អហង្ការ​មមង្ការ​មា​នា​នុ​ស័យ​ ​ក្នុង​កាយ​ដែល​ប្រកបដោយ​វិញ្ញាណ​នេះ​ផង​ ​ក្នុង​និមិត្ត​ទាំងអស់​ ​ខាងក្រៅ​នេះ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​ត្រេកអរ​ ​អនុមោទនា​ ​នឹង​ភាសិត​របស់​ភិក្ខុ​នោះ​ថា​ ​សាធុ​។​ ​លុះ​ភិក្ខុ​ត្រេកអរ​ ​អនុមោទនា​នឹង​ភាសិត​ថា​ ​សាធុ​ ​ហើយ​ ​ត្រូវ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​យើង​ពេញជា​មានលាភ​ ​ម្នាល​អាវុសោ​ ​អត្តភាព​ជា​មនុស្ស​ ​យើង​បាន​ល្អ​ហើយ
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636831789682473485
ទៅកាន់ទំព័រ៖