ព្រះត្រៃបិដក ភាគ ២៦

 [​១៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​អសប្បុរស​ ​ព្រោះ​កន្លង​ផុត​នេវ​សញ្ញា​នា​សញ្ញា​យត​ន​សមាបត្តិ​ ​ដោយសព្វគ្រប់​ ​ក៏​ចូលកាន់​សញ្ញា​វេទយិត​និរោធ​។​ ​អាសវៈ​ទាំងឡាយ​ ​របស់​ភិក្ខុ​នោះ​ ​រមែង​អស់រលីង​ទៅ​ ​ព្រោះតែ​ឃើញ​ដោយ​ប្រាជ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​មិនបាន​សំគាល់​នូវ​ហេតុ​ណាមួយ​ ​មិន​សំគាល់​ក្នុង​ហេតុ​ណាមួយ​ ​មិន​សំគាល់​ដោយហេតុ​ណាមួយ​ឡើយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​សំដែង​ព្រះ​សូត្រ​នេះ​ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មាន​សេចក្តី​ពេញចិត្ត​ ​ត្រេកអរ​ហើយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​សប្បុរិស​សូត្រ​ ​ទី៣​។​

ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636831795726359175
ទៅកាន់ទំព័រ៖