ព្រះត្រៃបិដក ភាគ ២៦

មួយទៀត​ ​តថាគត​ ​សំដែង​កាយសមាចារ​នោះ​ ​ទី​ទៃៗ​ពីគ្នា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សំដែង​នូវ​ ​វចីសមាចារ​ ​(​សេចក្តី​ប្រព្រឹត្តិ​ដោយ​វាចា​)​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​វចីសមាចារ​ ​គួរ​សេព១​ ​មិន​គួរ​សេព១​ ​មួយទៀត​ ​តថាគត​ ​សំដែង​វចីសមាចារ​នោះ​ ​ទី​ទៃៗ​ពីគ្នា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សំដែង​នូវ​មនោ​សមាចារ​ ​(​សេចក្តី​ប្រព្រឹត្តិ​ដោយចិត្ត​)​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​មនោ​សមាចារ​គួរ​សេព១​ ​មិន​គួរ​សេព១​ ​មួយទៀត​ ​តថាគត​សំដែង​នូវ​មនោ​សមាចារ​នោះ​ ​ទី​ទៃៗ​ពីគ្នា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សំដែង​នូវ​ចិ​ត្តុ​ប្បា​ទ​ ​(​ការ​កើតឡើង​នៃ​ចិត្ត​)​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​ចិ​ត្តុ​ប្បា​ទ​គួរ​សេព១​ ​មិន​គួរ​សេព១​ ​មួយទៀត​ ​តថាគត​ ​សំដែង​នូវ​ចិ​ត្តុ​ប្បា​ទ​នោះ​ទី​ទៃៗ​ពីគ្នា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សំដែង​នូវ​ការបាន​ចំពោះ​នូវ​សញ្ញា​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​ការបាន​ចំពោះ​នូវ​សញ្ញា​គួរ​សេព១​ ​មិន​គួរ​សេព១​ ​មួយទៀត​ ​តថាគត​ ​សំដែង​នូវ​ការបាន​ចំពោះ​នូវ​សញ្ញា​នោះ​ ​ទី​ទៃៗ​ពីគ្នា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​សំដែង​នូវ​ការបាន​ចំពោះ​នូវ​ទិដ្ឋិ​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​ទិដ្ឋិ​គួរ​សេព១​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636831796355095137
ទៅកាន់ទំព័រ៖