ព្រះត្រៃបិដក ភាគ ២៦

 [​២០៩​]​ ​ត្រង់​ព្រះពុទ្ធដីកា​ ​ដែល​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សំដែង​នូវ​ចិ​ត្តុ​ប្បា​ទ​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​ ​ចិ​ត្តុ​ប្បា​ទ​គួរ​សេព១​ ​មិន​គួរ​សេព១​ ​មួយទៀត​ ​តថាគត​ ​សំដែង​នូវ​ចិ​ត្តុ​ប្បា​ទ​នោះ​ ​ទី​ទៃៗ​ពីគ្នា​ ​ដូច្នេះ​នុ៎ះ​ ​តើ​ទ្រង់​ត្រាស់​សំដៅ​ហេតុអ្វី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​នូវ​ចិ​ត្តុ​ប្បា​ទ​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​ចិ​ត្តុ​ប្បា​ទ​ ​មាន​សភាព​ដូច្នោះ​ ​បុគ្គល​មិន​គួរ​សេព​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​នូវ​ចិ​ត្តុ​ប្បា​ទ​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​ចិ​ត្តុ​ប្បា​ទ​ ​មាន​សភាព​ដូច្នោះ​ ​បុគ្គល​គួរ​សេព​។​ ​
 [​២១០​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​នូវ​ចិ​ត្តុ​ប្បា​ទ​ ​មាន​សភាព​ដូចម្តេច​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​អភិជ្ឈា​ ​មានចិត្ត​ប្រកបដោយ​អភិជ្ឈា​ ​ជា​អ្នកមាន​ព្យាបាទ​ ​មានចិត្ត​ប្រកបដោយ​ព្យាបាទ​ ​
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 636831799545837637
ទៅកាន់ទំព័រ៖