ព្រះត្រៃបិដក ភាគ ២៦

 [​២១៩​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​នូវ​ការបាន​ចំពោះ​អត្តភាព​ ​មាន​សភាព​ដូចម្តេច​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុ​គ្គ​លញុំាង​ការបាន​ចំពោះ​អត្តភាព​ ​ប្រកបដោយ​ទុក្ខ​(​១​)​ ​ឲ្យ​កើតឡើង​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​ព្រោះ​មិនទាន់​អស់​ភព​ដាច់​ស្រឡះ​។​
 [​២២០​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​នូវ​ការបាន​ចំពោះ​អត្តភាព​ ​មាន​សភាព​ដូចម្តេច​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុ​គ្គ​លញុំាង​ការបាន​ចំពោះ​អត្តភាព​ ​ដែល​មិន​មានទុក្ខ​ ​
​(​១​)​ ​បុគ្គល​ដែល​ឈ្មោះថា​ ​មាន​អត្តភាព​ប្រកបដោយ​ទុក្ខ​នោះ​ ​មាន៤ពួក​ ​គឺ​ ​បុថុជ្ជន​ ​សោតាបន្ន​ ​សកទាគាមី​ ​និង​អនាគាមិ​បុគ្គល​ ​(​ដែល​មិនបាន​សម្រេច​អរហត្ត​ ​ក្នុង​អត្តភាព​នោះ​)​ ​ឈ្មោះថា​ ​អ្នក​មិនទាន់​អស់​ភព​ ​អកុសលធម៌​ ​រមែង​ចម្រើនឡើង​ ​កុសលធម៌​ ​រមែង​សាបសូន្យ​ទៅ​ ​បាន​ជា​ឈ្មោះថា​ ​ញុំាង​អត្តភាព​ប្រកបដោយ​ទុក្ខ​ឲ្យ​កើតឡើង​។​ ​ចំណែក​ព្រះ​អនាគាមី​ ​នៅ​ជាប់ចិត្ត​នឹង​ភព​នៅឡើយ​ ​ព្រោះ​មិនទាន់​អស់​ភព​ ​បាន​ជា​មិនទាន់​ផុត​ទុក្ខ​។​
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636831801979666844
ទៅកាន់ទំព័រ៖