ព្រះត្រៃបិដក ភាគ ២៦
[២៣៦] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក្រាបទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែលគួរហៅថា ភិក្ខុជាបណ្ឌិត ជាអ្នកចេះពិចារណា តើដោយហេតុប៉ុន្មាន។ ម្នាលអានន្ទ ភិក្ខុជាអ្នកឈ្លាសក្នុងធាតុផង ឈ្លាសក្នុងអាយតនៈផង ឈ្លាសក្នុងបដិច្ចសមុប្បាទផង ឈ្លាសក្នុងហេតុគួរ និងហេតុមិនគួរផង ដោយហេតុណា ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុជាបណ្ឌិត ជាអ្នកចេះពិចារណា ដោយហេតុប៉ុណ្ណេះឯង។
[២៣៧] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែលគួរហៅថា ភិក្ខុអ្នកឈ្លាសក្នុងធាតុ តើដោយហេតុប៉ុន្មាន។ ម្នាលអានន្ទ ធាតុទាំងឡាយនេះ មាន១៨ គឺចក្ខុធាតុ រូបធាតុ ចក្ខុវិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោតវិញ្ញាណធាតុ ឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហាវិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ
ID: 636831813344296864
ទៅកាន់ទំព័រ៖