ព្រះត្រៃបិដក ភាគ ២៦
[២៤៥] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែលគួរហៅថា ភិក្ខុអ្នកឈ្លាស ក្នុងហេតុ និងមិនមែនហេតុ តើដោយហេតុប៉ុន្មាន។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់ថា ការណ៍នុ៎ះឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលបុគ្គលបរិបូណ៌ដោយទិដ្ឋិ
(១) ប្រកាន់នូវសង្ខារនីមួយ ថាទៀង ការណ៍នុ៎ះ មិនសមហេតុឡើយ។ មួយទៀត ភិក្ខុដឹងច្បាស់ថា ការណ៍នុ៎ះទើបត្រូវទំនង ត្រង់ដែលបុថុជ្ជន ប្រកាន់នូវសង្ខារនីមួយ ថាទៀង ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកាន់នូវសង្ខារនីមួយ ថាជាសុខ ការណ៍នុ៎ះ មិនសមហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុថុជ្ជន ប្រកាន់នូវសង្ខារនីមួយ ថាជាសុខ ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយទិដ្ឋិ ប្រកាន់នូវធម៌នីមួយ ថាជារបស់ខ្លួន ការណ៍នុ៎ះ មិនសមហេតុទេ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង
(១) សោតាបន្នបុគ្គល។
ID: 636831814922527133
ទៅកាន់ទំព័រ៖