ព្រះត្រៃបិដក ភាគ ២៦
ការណ៍នុ៎ះ មិនសមហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុគ្គល បរិបូណ៌ដោយកាយទុច្ចរិត លុះទម្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះកាយទុច្ចរិតនោះជាហេតុ កាយទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលបុគ្គល បរិបូណ៌ដោយវចីទុច្ចរិត... បរិបូណ៌ដោយមនោទុច្ចរិត លុះទម្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ព្រោះមនោទុច្ចរិតនោះជាហេតុ មនោទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះ មិនសមហេតុទេ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុគ្គល បរិបូណ៌ដោយវចីទុច្ចរិត... បរិបូណ៌ដោយមនោទុច្ចរិត លុះទម្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមនោទុច្ចរិតនោះជាហេតុ មនោទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលបុគ្គល បរិបូណ៌ដោយកាយសុចរិត
ID: 636831817494464240
ទៅកាន់ទំព័រ៖