ព្រះត្រៃបិដក ភាគ ២៦
[២៤៦] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ចុះធម្មបរិយាយនេះ តើឈ្មោះអ្វី។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ព្រោះហេតុនោះ អ្នកចូរចាំទុក នូវធម្មបរិយាយនេះ ឈ្មោះថា ពហុធាតុកៈ
(១) ដូច្នេះក៏បាន ចូរចាំទុកនូវធម្មបរិយាយនោះ ឈ្មោះថា ចតុប្បរិវដ្តៈ
(២) ដូច្នេះក៏បាន ចូរចាំនូវធម្មបរិយាយនោះ ឈ្មោះថា ធម្មទាសៈ
(៣) ដូច្នេះក៏បាន ចូរចាំទុកនូវធម្មបរិយាយនោះ ឈ្មោះថា អមតទុន្ទុភិ
(៤) ដូច្នេះក៏បាន ចូរចាំទុកនូវធម្មបរិយាយនោះ ឈ្មោះថា សង្គាមវិជ័យដ៏ប្រសើរ
(៥) ដូច្នេះក៏បាន។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ព្រះអានន្ទមានអាយុ ក៏មានចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ពហុធាតុកសូត្រ ទី៥។
(១) ដែលហៅថា ពហុធាតុកៈ ព្រោះសំដែងពីធាតុច្រើនយ៉ាង។ (២) ប្រព្រឹត្តទៅដោយធម៌៤យ៉ាង គឺធាតុ អាយតនៈ បដិច្ចសមុប្បាទ និងឋានាឋានៈ។ (៣) កញ្ចក់ធម៌ ។ (៤) ស្គរជ័យមហានិព្វាន។ (៥) ជាក្បួនពិជ័យសង្គ្រាមយ៉ាងប្រសើរបំផុត។
ID: 636831818301320389
ទៅកាន់ទំព័រ៖