ព្រះត្រៃបិដក ភាគ ២៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​បច្ចេក​សម្ពុទ្ធ​ឈ្មោះ​ ​បិ​ណ្ឌោ​លៈ​ ​បាន​នៅ​នា​ភ្នំ​ឥសិគិលិ​នេះ​ ​អស់កាលដ៏យូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​បច្ចេក​សម្ពុទ្ធ​ឈ្មោះ​ ​ឧបា​ស​ភៈ​ ​បាន​នៅ​នា​ភ្នំ​ឥសិគិលិ​នេះ​ ​អស់កាលដ៏យូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​បច្ចេក​សម្ពុទ្ធ​ឈ្មោះ​ ​និ​ថៈ​ ​បាន​នៅ​នា​ភ្នំ​ឥសិគិលិ​នេះ​ ​អស់កាលដ៏យូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​បច្ចេក​សម្ពុទ្ធ​ឈ្មោះ​ ​តថៈ​ ​បាន​នៅ​នា​ភ្នំ​ឥសិគិលិ​នេះ​ ​អស់កាលដ៏យូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​បច្ចេក​សម្ពុទ្ធ​ឈ្មោះ​ ​សុត​វា​ ​បាន​នៅ​នា​ភ្នំ​ឥសិគិលិ​នេះ​ ​អស់កាលដ៏យូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​បច្ចេក​សម្ពុទ្ធ​ឈ្មោះ​ ​ភា​វិ​ត​ត្តៈ​ ​បាន​នៅ​នា​ភ្នំ​ឥសិគិលិ​នេះ​ ​អស់កាលដ៏យូរ​។​ ​
​[​២៥១​]​ ​ព្រះ​បច្ចេក​សម្ពុទ្ធ​ទាំងឡាយ​ណា​ ​ជា​ខ្លឹម​របស់​សត្វ​ ​អស់​ទុក្ខ​ ​អស់ចំណង់​ ​បាន​ត្រាស់​ដឹង​ហើយ​ ​នូវ​បច្ចេក​សុ​ពោធិញ្ញាណ​ ​កាលបើ​តថាគត​ ​សំដែង​ឈ្មោះ​ ​របស់​ព្រះ​បច្ចេកពុទ្ធ​ទាំងនោះ​ ​ដែល​មាន​សរ​ ​ដកចេញ​ហើយ​ ​ដ៏​ឧត្តម​ជាង​ជន​ ​អ្នក​ទាំងឡាយ​ចូរ​ស្តាប់​ចុះ​ ​ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ​ ​
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 636831819466447031
ទៅកាន់ទំព័រ៖