ព្រះត្រៃបិដក ភាគ ២៦

សតិ​នោះ​ ​ជា​សម្មាសតិ​របស់​បុគ្គល​នោះ​។​ ​ធម៌​ទាំង៣ប្រការ​នេះ​ ​គឺ​សម្មាទិដ្ឋិ​ ​សម្មា​វាយាមៈ​ ​សម្មាសតិ​ ​តែង​តាម​ចោមរោម​ ​នូវ​សម្មាទិដ្ឋិ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
 [​២៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​អង្គ​មគ្គ​ទាំងនោះ​ ​សម្មាទិដ្ឋិ​ ​ជា​ធម្មជាតិ​ដល់មុន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាទិដ្ឋិ​ ​ជា​ធម្មជាតិ​ដល់មុន​ ​តើ​ដូចម្តេច​។​ ​បុគ្គល​ដឹង​ច្បាស់​នូវ​មិច្ឆាសង្កប្បៈ​ ​ថា​ជា​មិច្ឆាសង្កប្បៈ​ ​ដឹង​ច្បាស់​នូវ​សម្មាសង្កប្បៈ​ ​ថា​ជា​សម្មាសង្កប្បៈ​។​ ​សេចក្តី​ដឹង​ច្បាស់​នោះ​ ​ជា​សម្មាទិដ្ឋិ​របស់​បុគ្គល​នោះ​។​
 [​២៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិច្ឆាសង្កប្បៈ​ ​តើ​ដូចម្តេច​។​ ​សេចក្តី​ត្រិះរិះ​ក្នុង​កាម​ ​សេចក្តី​ត្រិះរិះ​ក្នុង​ការព្យាបាទ​ ​សេចក្តី​ត្រិះរិះ​ក្នុង​ការបៀតបៀន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ឈ្មោះថា​ ​មិច្ឆាសង្កប្បៈ​។​
 [​២៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាសង្កប្បៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សំដែង​នូវ​សម្មាសង្កប្បៈ​ ​ថា​មាន​ពីរ​យ៉ាង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាសង្កប្បៈ​ ​ប្រកបដោយ​អាសវៈ​ ​ជា​ចំណែក​នៃ​បុណ្យ​ ​
ថយ | ទំព័រទី ៣៣៩ | បន្ទាប់
ID: 636831821678073529
ទៅកាន់ទំព័រ៖