ព្រះត្រៃបិដក ភាគ ២៦
ជាអង្គនៃមគ្គ។ បុគ្គលនោះ ព្យាយាម ដើម្បីលះបង់នូវមិច្ឆាអាជីវៈ បំពេញនូវសម្មាអាជីវៈ។ សេចក្តីព្យាយាមនោះ ជាសម្មាវាយាមៈ របស់បុគ្គលនោះ។ បុគ្គលនោះ មានសតិលះបង់នូវមិច្ឆាអាជីវៈ មានសតិផ្តេកផ្តួលចិត្ត ទៅរកសម្មាអាជីវៈ ហើយសម្រេចសម្រាន្តនៅ។ សតិនោះ ជាសម្មាសតិ របស់បុគ្គលនោះ។ ធម៌ទាំង៣ប្រការនេះ គឺសម្មាទិដ្ឋិ សម្មាវាយាមៈ សម្មាសតិ តែងតាមចោមរោម នូវសម្មាអាជីវៈនោះ ដោយប្រការដូច្នេះ។
[២៧៩] ម្នាលភិក្ខុទាំងឡាយ បណ្តាមគ្គទាំងនោះ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន។ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ កើតមានដល់បុគ្គលមានសម្មាទិដ្ឋិ សម្មាវាចា កើតមានដល់បុគ្គលមានសម្មាសង្កប្បៈ សម្មាកម្មន្តៈ កើតមានដល់បុគ្គលមានសម្មាវាចា សម្មាអាជីវៈ កើតមានដល់បុគ្គលមានសម្មាកម្មន្តៈ សម្មាវាយាមៈ កើតមានដល់បុគ្គលមានសម្មាអាជីវៈ
ID: 636831824068460251
ទៅកាន់ទំព័រ៖