ព្រះត្រៃបិដក ភាគ ២៦

រមែង​បាន​នូវ​សទ្ធា​ ​ក្នុង​ព្រះ​តថាគត​ ​លុះ​បុគ្គល​នោះ​ ​ប្រកបដោយ​ការបាន​នូវ​សទ្ធា​ ​ដូច្នោះ​ហើយ​ ​ក៏​ពិចារណា​ ​ដូច្នេះ​ថា​ ​ឃរាវាស​ ​ចង្អៀតចង្អល់​ណាស់​ ​ជា​ផ្លូវ​នៃ​ធូលី​ ​គឺ​កិលេស​ ​មានតែ​បព្វជ្ជា​ ​ទើប​មានឱកាស​ទំនេរ​ ​បុគ្គល​ ​ជា​គ្រហស្ថ​ ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ឲ្យ​បរិបូណ៌​ ​តែមួយ​យ៉ាង​ ​ឲ្យ​បរិសុទ្ធ​តែមួយ​យ៉ាង​ ​ដូច​ស័ង្ខ​ ​ដែលគេ​ខាត់​ហើយ​នោះ​បានទេ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​រួចហើយ​ស្លៀកដណ្តប់​សំពត់​ជ្រលក់​ទឹកអម្ចត់​ ​ហើយ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​ ​លុះ​សម័យ​ជា​ខាងក្រោយ​មក​ ​បុគ្គល​នោះ​ ​លះបង់​គំនរ​ភោគៈ​តិច​ក្តី​ ​លះបង់​គំនរ​ភោគៈ​ច្រើន​ក្តី​ ​លះបង់​នូវ​ញាតិវង្ស​តិច​ក្តី​ ​លះបង់​នូវ​ញាតិវង្ស​ច្រើន​ក្តី​ ​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​រួចហើយ​ស្លៀកដណ្តប់​សំពត់​ជ្រលក់​ទឹកអម្ចត់​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​ ​កាលបើ​បុគ្គល​នោះ​ ​បាន​បួស​យ៉ាងនេះ​ហើយ​ ​ក៏​សមាទាន​សិក្ខា​ ​និង​សាជី​វៈ​ ​សម្រាប់​ភិក្ខុ​ទាំងឡាយ​ ​លះបង់​បាណាតិបាត​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​ជា​អ្នក​ដាក់ចុះ​ ​នូវ​គ្រឿង​វាយដំ​ ​ដាក់ចុះ​នូវ​គ្រឿងសស្ត្រាវុធ​ ​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636831627220151172
ទៅកាន់ទំព័រ៖