ព្រះត្រៃបិដក ភាគ ២៦

ភិក្ខុ​ជា​ថេរៈ​ពួក​ខ្លះ​ ​ទូន្មាន​ ​ប្រៀនប្រដៅ​ភិក្ខុ២០រូប​ ​ក៏​មាន​ ​ភិក្ខុ​ជា​ថេរៈ​ពួក​ខ្លះ​ ​ទូន្មាន​ ​ប្រៀនប្រដៅ​ភិក្ខុ៣០រូប​ ​ក៏​មាន​ ​ភិក្ខុ​ជា​ថេរៈ​ពួក​ខ្លះ​ ​ទូន្មាន​ ​ប្រៀនប្រដៅ​ភិក្ខុ៤០រូប​ ​ក៏​មាន​។​ ​ចំណែកខាង​ភិក្ខុ​ថ្មី​អម្បាល​នោះ​ ​កាល​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​ ​កំពុង​ទូន្មាន​ ​ប្រៀនប្រដៅ​ ​ក៏​ដឹងគុណ​វិសេស​ជា​ឱឡារិក​ជាង​ដើម​។​
 [​២៨៣​]​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​មាន​ភិក្ខុសង្ឃ​ចោមរោម​ ​ទ្រង់​គង់​ក្នុង​ទីវាល​ស្រឡះ​ ​នា​ថ្ងៃ​បណ្ណ​រស​ឧបោសថ​នោះ​ ​គឺជា​ថ្ងៃ​បវារណា​ ​ដ៏​បរិបូណ៌​ ​ក្នុង​រាត្រី​មាន​ព្រះចន្ទ្រ​ពេញវង់​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ទត​ភិក្ខុសង្ឃ​ ​ដែល​អង្គុយ​ស្ងៀម​ ​ហើយ​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ត្រេកអរ​ ​ចំពោះ​បដិបទា​នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មានចិត្ត​ត្រេកអរ​ ​ចំពោះ​បដិបទា​នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​ឲ្យលើស​ជាង​ប្រមាណ​ចុះ​ ​ដើម្បីឲ្យ​ដល់​ធម៌​ ​ដែល​ខ្លួន​មិនទាន់​ដល់​ ​ដើម្បី​សម្រេចធម៌​ ​ដែល​ខ្លួន​មិនទាន់​បានសម្រេច​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ ​ដែល​ខ្លួន​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​ ​តថាគត​នឹង​រង់ចាំ​អ្នក​ទាំងឡាយ​ ​ក្នុង​ក្រុង​សាវត្ថី​នេះឯង​ ​អស់​ទីបំផុត​នៃ​ខែ​បួន​ ​ដែល​ជា​កាល​មាន​ផ្កា​កុមុទ​រីក​ ​(​ខែកត្តិក​)​។​ ​
ថយ | ទំព័រទី ៣៥៣ | បន្ទាប់
ID: 636831825809569837
ទៅកាន់ទំព័រ៖