ព្រះត្រៃបិដក ភាគ ២៦

ភិក្ខុ​មានស្មារតី​ដូច្នោះ​ ​ជ្រើសរើស​ ​ត្រិះរិះ​ ​ដល់​នូវ​កិរិយា​ល្បង​នូវ​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​ហើយ​ ​ក្នុង​សម័យ​នោះ​ ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​ប្រារព្ធ​ហើយ​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​ឈ្មោះថា​ ​បាន​ចំរើន​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​ក្នុង​សម័យ​នោះ​ ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​ក៏​ដល់​នូវ​កិរិយា​ពេញ​បរិបូណ៌​ ​ដោយ​ការ​ចម្រើន​របស់​ភិក្ខុ​។​ ​ភិក្ខុ​នោះ​ ​កំពុង​ជ្រើសរើស​ ​កំពុង​ត្រិះរិះ​ ​ដល់​នូវ​កិរិយា​ល្បង​នូវ​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​ហើយ​ ​ក៏​ប្រារព្ធ​នូវ​សេចក្តី​ព្យាយាម​ ​មិន​ឲ្យ​ធូរ​ថយ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​ណា​ ​ភិក្ខុ​ជ្រើសរើស​ ​ត្រិះរិះ​ ​ដល់​នូវ​កិរិយា​ល្បង​នូវ​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​ ​បាន​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​មិន​ឲ្យ​ធូរ​ថយ​ហើយ​ ​ក្នុង​សម័យ​នោះ​ ​វីរិយ​សម្ពោ​ជ្ឈង្គ​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​ប្រារព្ធ​ហើយ​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​ឈ្មោះថា​ ​បាន​ចម្រើន​វីរិយ​សម្ពោ​ជ្ឈង្គ​ ​ក្នុង​សម័យ​នោះ​ ​វីរិយ​សម្ពោ​ជ្ឈង្គ​ ​ក៏​ដល់​នូវ​កិរិយា​ពេញ​បរិបូណ៌​ ​ដោយ​ការ​ចម្រើន​របស់​ភិក្ខុ​។​ ​បីតិ​ដែល​ប្រាសចាក​អាមិសៈ​ ​ក៏​កើតឡើង​ដល់​ភិក្ខុ​ ​ដែល​ប្រារព្ធ​ព្យាយាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​ណា​ ​បីតិ​ដែល​ប្រាសចាក​អាមិសៈ​ ​កើតឡើង​ដល់​ភិក្ខុ​អ្នក​ប្រារព្ធ​ព្យាយាម​ហើយ
ថយ | ទំព័រទី ៣៦៨ | បន្ទាប់
ID: 636831829485350079
ទៅកាន់ទំព័រ៖