ព្រះត្រៃបិដក ភាគ ២៦
ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុញុំាងចិត្ត ដែលតាំងនៅខ្ជាប់ ដូច្នោះ ឲ្យព្រងើយកន្តើយ ដោយស្រួលហើយ ក្នុងសម័យនោះ ឧបេក្ខាសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនឧបេក្ខាសម្ពោជ្ឈង្គ ក្នុងសម័យនោះ ឧបេក្ខាសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការចម្រើនរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋានទាំង៤ ដែលបុគ្គលបានចំរើន យ៉ាងនេះ បានធ្វើឲ្យរឿយៗយ៉ាងនេះ រមែងញុំាងពោជ្ឈង្គទាំង៧ ឲ្យពេញបរិបូណ៌បាន។
[២៩១] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង៧ ដែលបុគ្គលចំរើនហើយដូចម្តេច បានធ្វើឲ្យរឿយៗហើយដូចម្តេច ទើបញុំាងវិជ្ជា និងវិមុត្តិ ឲ្យពេញបរិបូណ៌បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ ជាធម្មជាតបង្អោនចិត្តទៅដើម្បីលះបង់។ ភិក្ខុចំរើនធម្មវិចយសម្ពោជ្ឈង្គៈ... ចំរើនវីរិយសម្ពោជ្ឈង្គៈ... ចំរើនបីតិសម្ពោជ្ឈង្គៈ... ចំរើនបស្សទ្ធិសម្ពោជ្ឈង្គៈ...
ID: 636831830650736736
ទៅកាន់ទំព័រ៖