ព្រះត្រៃបិដក ភាគ ២៦
ក៏តំកល់មាំ តំកល់ខ្ជាប់ ដល់នូវភាវៈខ្ពស់ឯក ឈ្មោះថា ភិក្ខុតំកល់មាំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាងនេះក៏បាន។
[៣០៧] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយបានចំរើន បានធ្វើឲ្យរឿយៗហើយ ភិក្ខុនោះ ឈ្មោះថា មានកុសលធម៌ណាមួយ ជាចំណែកនៃវិជ្ជា តាំងនៅក្នុងសន្តានបាន។ ម្នាលភិក្ខុទាំងឡាយ ដូចមហាសមុទ្រ ដែលភិក្ខុណាមួយ បានផ្សាយចិត្តទៅហើយ ភិក្ខុនោះឈ្មោះថា មានស្ទឹងតូចៗ ទាំងឡាយណាមួយ ដែលហូរមកកាន់សមុទ្រ ក៏តាំងនៅក្នុងសន្តានចិត្ត ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយបានចំរើន បានធ្វើឲ្យរឿយៗហើយ ភិក្ខុនោះឈ្មោះថា មានកុសលធម៌ទាំងឡាយណាមួយ ដែលជាចំណែកនៃវិជ្ជា តាំងនៅក្នុងសន្តាន ដូច្នោះឯង។
[៣០៨] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ មិនបានចំរើន មិនបានធ្វើឲ្យរឿយៗហើយ មារក៏បាននៅចន្លោះរបស់ភិក្ខុនោះ មារក៏បាននូវអារម្មណ៍ របស់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសចោលដុំថ្មដ៏ធ្ងន់ ទៅលើគំនរដីជ្រាយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះដូចម្តេច ដុំថ្មដ៏ធ្ងន់នោះ
ID: 636831835296932483
ទៅកាន់ទំព័រ៖