ព្រះត្រៃបិដក ភាគ ២៦
[៣១០] ម្នាលភិក្ខុទាំងឡាយ ដូចជាក្អមទឹកស្ងួតធេងទទេ ដែលគេដាក់លើជើងសម្រាប់រង។ វេលានោះ មានបុរសទៅនាំយកទឹកមកចាក់ (ក្នុងក្អមនោះ)។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះដូចម្តេច បុរសនោះ គួរនឹងចាក់ទឹក (ក្នុងក្អមនោះ) បានដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ មិនបានចំរើន មិនបានធ្វើឲ្យរឿយៗហើយ មារតែងបាននូវចន្លោះ របស់ភិក្ខុនោះ មារតែងបាននូវអារម្មណ៍របស់ភិក្ខុនោះ ក៏យ៉ាងដូច្នោះឯង។
[៣១១] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ បានចំរើន បានធ្វើឲ្យរឿយៗហើយ មារមិនបាននូវចន្លោះ របស់ភិក្ខុនោះ មារមិនបាននូវអារម្មណ៍ របស់ភិក្ខុនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសដាក់ដុំអម្បោះដ៏ស្រាល ទៅលើសន្លឹកទ្វារ ដែលធ្វើពីឈើខ្លឹមសុទ្ធ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច ដុំអម្បោះដ៏ស្រាលនោះ គួរនឹងបាននូវចន្លោះលើសន្លឹកទ្វារ ដែលធ្វើពីឈើខ្លឹមសុទ្ធដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា មិនបានទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ
ID: 636831835878825765
ទៅកាន់ទំព័រ៖