ព្រះត្រៃបិដក ភាគ ២៦

ដូចម្តេច​ ​បុរស​នោះ​ ​គួរ​នឹង​ចាក់ទឹក​ថែម​ ​(​ទៅ​ក្នុង​ក្អម​នោះ​ទៀត​)​ ​បាន​ដែរ​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​មិនបានទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ភិក្ខុ​ណាមួយ​ ​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​មារ​មិនបាន​នូវ​ចន្លោះ​ ​របស់​ភិក្ខុ​នោះ​ ​មារ​មិនបាន​នូវ​អារម្មណ៍​ ​របស់​ភិក្ខុ​នោះ​ឡើយ​ ​យ៉ាង​ដូច្នោះឯង​។​ ​
 [​៣១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ភិក្ខុ​ណាមួយ​ ​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ក្រៃលែង​ ​ចំពោះ​ធម៌​ណាៗ​ ​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ ​ដ៏​ក្រៃលែង​ ​កាលបើ​ហេតុ​នៃ​សតិ​មាន​ហើយ​ ​ចិត្ត​ក៏បាន​ដល់​នូវ​ភាវៈ​ជាក់ច្បាស់​ ​ក្នុង​ធម៌​នោះ​ៗ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ក្អម​ទឹក​ ​ដ៏​ពេញដោយ​ទឹក​ស្មើ​កណ្តាប់​មាត់​ ​ល្មម​ក្អែក​ឱន​ផឹក​បាន​ ​ដែលគេ​ដាក់លើ​ជើង​សម្រាប់​រង​។​ ​ប្រសិនបើ​មាន​បុរស​មាន​កំលាំង​ ​មក​ប៉ះពាល់​ត្រូវ​ក្អម​ទឹក​នោះ​ ​(​ឲ្យ​ផ្អៀង​ទៅ​)​ ​ខាង​ណាៗ​ ​ទឹក​ក៏​ហូរ​មក​ខា​ងនោះៗ​ដែរ​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ភិក្ខុ​ណាមួយ​ ​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ ​ដ៏​ក្រៃលែង​ ​ចំពោះ​ធម៌​ណាៗ​ ​ដែល​គួរ
ថយ | ទំព័រទី ៣៩៥ | បន្ទាប់
ID: 636831836545803914
ទៅកាន់ទំព័រ៖