ព្រះត្រៃបិដក ភាគ ២៦
ធ្វើឲ្យរឿយៗហើយយ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីកើតជាមួយនឹងព្រាហ្មណមហាសាល ឬគហបតិមហាសាលនោះមែន។ ម្នាលភិក្ខុទាំងឡាយ នេះផ្លូវ នេះបដិបទា ប្រព្រឹត្តទៅ ដើម្បីកើតជាមួយនឹងព្រាហ្មណមហាសាល ឬគហបតិមហាសាលនោះ។
[៣២១] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុប្រកបដោយសទ្ធា ប្រកបដោយសីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ បានឮដំណឹងថា ពួកទេវតាជាន់តាវត្តិង្ស។បេ។ ពួកទេវតាជាន់យាមៈ... ពួកទេវតាជាន់តុសិត... ពួកទេវតាជាន់និម្មានរតី... ពួកទេវតាជាន់បរនិម្មិតវសវត្តី សុទ្ធតែមានអាយុវែង មានសម្បុរល្អ ច្រើនដោយសេចក្តីសុខ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈទៅ សូមឲ្យទៅកើតជាមួយនឹងពួកទេវតាជាន់បរនិម្មិតវសវត្តី។ ភិក្ខុនោះ តំកល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះទុក។ ធម៌ទាំង៥នោះ ឈ្មោះថា សង្ខារផង ឈ្មោះថាវិហារធម៌ផង ដែលភិក្ខុនោះ ចម្រើនហើយយ៉ាងនេះ
ID: 636831838731978956
ទៅកាន់ទំព័រ៖