ព្រះត្រៃបិដក ភាគ ២៦
ប្រកបដោយបញ្ញា។ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ គប្បីធ្វើឲ្យជាក់ច្បាស់ សម្រេច ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ហើយសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុនោះ ក៏ធ្វើឲ្យជាក់ច្បាស់ សម្រេច ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ហើយសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ មិនកើតក្នុងទីណាៗឡើយ។ លុះព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ សង្ខារូបបត្តិសូត្រ ទី១០។
ចប់ អនុបទវគ្គ ទី២។
ID: 636831841897590019
ទៅកាន់ទំព័រ៖