ព្រះត្រៃបិដក ភាគ ២៦

មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​គឺ​បឋមជ្ឈាន​ ​ក៏​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ប្រឹងប្រែង​មានផល​ ​សេចក្តី​ព្យាយាម​មានផល​ ​យ៉ាងនេះ​ឯង​។​
 [​២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​នឿយណាយ​ ​ចាក​បីតិ​ផង​ ​ជា​អ្នក​ប្រកបដោយ​ឧបេក្ខា​ផង​ ​មានសតិ​ ​សម្បជញ្ញៈ​ ​ទទួល​សុខ​ ​ដោយ​នាមកាយ​ផង​ ​ក៏​ចូលកាន់​តតិយជ្ឈាន​ ​ដែល​ព្រះ​អរិយៈ​ទាំងឡាយ​ ​តែង​សរសើរ​ថា​ ​បុគ្គល​ ​ដែល​បាន​តតិយជ្ឈាន​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​មានស្មារតី​នៅជា​សុខ​ ​ដូច្នេះ​ ​ក៏​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ប្រឹងប្រែង​មានផល​ ​សេចក្តី​ព្យាយាម​មានផល​ ​យ៉ាងនេះ​ឯង​។​
 [​២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​លះបង់​នូវ​សុខ​ផង​ ​លះបង់​នូវ​ទុក្ខ​ផង​ ​អស់​សោមនស្ស​ ​និង​ទោមនស្ស​ ​ក្នុង​កាលមុន​ផង​ ​ក៏​ចូលកាន់​ចតុត្ថជ្ឈាន​ ​ជា​ធម្មជាត​ ​មាន​អារម្មណ៍​មិនមែន​ទុក្ខ​ ​មិនមែន​ជា​សុខ​ ​គឺ​ឧបេក្ខា​ ​មានសតិ​ដ៏​បរិសុទ្ធ​ ​ដោយ​ឧបេក្ខា​ ​ក៏​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ប្រឹងប្រែង​មានផល​ ​សេចក្តី​ព្យាយាម​មានផល​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636831629332712003
ទៅកាន់ទំព័រ៖