ព្រះត្រៃបិដក ភាគ ២៦

បាន​ទទួល​សុខ​ ​និង​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​ ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​ក៏បាន​មក​កើត​ក្នុង​ភព​នេះ​។​ ​ភិក្ខុ​នោះ​ ​រលឹក​ឃើញ​នូវ​ខន្ធ​ ​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ ​ជាច្រើន​ប្រការ​ ​ព្រមទាំង​អាការ​ ​គឺ​សម្បុរ​ ​និង​អាហារ​ជាដើម​ ​ព្រមទាំង​ឧទ្ទេស​ ​គឺ​ឈ្មោះ​ ​និង​គោត្រ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ប្រឹងប្រែង​មានផល​ ​សេចក្តី​ព្យាយាម​មានផល​ ​យ៉ាងនេះ​ឯង​។​
 [​២៥​]​ ​ភិក្ខុ​នោះ​ ​កាលបើ​មានចិត្ត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ក៏​តម្រង់​ ​ផ្ចង់​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ចុតូ​ប​បាត​ញ្ញាណ​ ​(​ការ​ដឹង​ចុតិ​ ​បដិសន្ធិ​)​ ​របស់​សត្វ​ទាំងឡាយ​។​ ​ភិក្ខុ​នោះ​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​បរិសុទ្ធ​ ​កន្លង​បង់​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា​ ​រមែង​ឃើញ​ពួក​សត្វ​ ​ដែល​ច្យុត​ ​ដែល​កើត​ ​ជា​សត្វ​ថោកទាប​ ​ខ្ពង់ខ្ពស់​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​គតិ​អាក្រក់​ ​ដឹង​ច្បាស់​នូវ​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​ ​តាមកម្ម​របស់​ខ្លួន​ ​ដូច្នេះ​ថា​ ​អើហ្ន៎​ ​សត្វ​អម្បាល​នេះ​ ​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636831629878733234
ទៅកាន់ទំព័រ៖