ព្រះត្រៃបិដក ភាគ ២៦

 [​៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​បញ្ញត្ត​ថា​ ​អត្តា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មាន​សញ្ញា​ ​ទាំង​ឥតមាន​រោគ​ ​សមណព្រាហ្មណ៍​ ​ដ៏​ចម្រើន​ទាំងនោះ​ ​តែង​បញ្ញត្ត​អត្តា​ ​ដែល​មាន​រូប​ថា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មាន​សញ្ញា​ ​ទាំង​ឥតមាន​រោគ​ខ្លះ​ ​សមណព្រាហ្មណ៍​ ​ដ៏​ចម្រើន​ទាំងនោះ​ ​តែង​បញ្ញត្ត​អត្តា​ ​ដែល​មិន​មាន​រូប​ថា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មាន​សញ្ញា​ ​ទាំង​ឥតមាន​រោគ​ខ្លះ​ ​សមណព្រាហ្មណ៍​ ​ដ៏​ចម្រើន​ទាំងនោះ​ ​តែង​បញ្ញត្ត​អត្តា​ ​ដែល​មាន​រូប​ ​ទាំង​មិន​មាន​រូប​ថា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មាន​សញ្ញា​ ​ទាំង​ឥតមាន​រោគ​ខ្លះ​ ​សមណព្រាហ្មណ៍​ ​ដ៏​ចម្រើន​ទាំងនោះ​ ​តែង​បញ្ញត្ត​អត្តា​ ​ដែល​មាន​រូប​ ​ក៏​មិនមែន​ ​មិន​មាន​រូប​ ​ក៏​មិនមែន​ថា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មាន​សញ្ញា​ ​ទាំង​ឥតមាន​រោគ​ខ្លះ​ ​សមណព្រាហ្មណ៍​ដ៏​ចម្រើន​ទាំងនោះ​ ​តែង​បញ្ញត្ត​អត្តា​ ​ដែល​មាន​សញ្ញា​ដូចគ្នា​ថា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មាន​សញ្ញា​ ​ទាំង​ឥតមាន​រោគ​ខ្លះ​ ​សមណព្រាហ្មណ៍​ ​ដ៏​ចម្រើន​ទាំងនោះ​ ​តែង​បញ្ញត្ត​អត្តា​ ​ដែល​មាន​សញ្ញា​ផ្សេងគ្នា​ថា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មាន​សញ្ញា​ ​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636831689758618167
ទៅកាន់ទំព័រ៖