ព្រះត្រៃបិដក ភាគ ២៦

ទុក្ខ​ទាំងអស់​ ​នឹង​សាបសូន្យ​ ​ព្រោះ​អស់​ទៅ​នៃ​វេទនា​។​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​តែបើ​អ្នក​ទាំងឡាយ​ដឹង​ថា​ ​យើង​បាន​កើត​ហើយ​ ​ក្នុង​កាលមុន​ ​មិនមែន​មិនបាន​កើត​ទេ​ ​ដឹង​ថា​ ​យើង​បាន​ធ្វើបាប​កម្ម​ទុក​ ​ក្នុង​កាលមុន​ ​មិនមែន​មិនបាន​ធ្វើ​ទេ​ ​ដឹង​ថា​ ​យើង​បាន​ធ្វើបាប​កម្ម​យ៉ាងនេះ​ខ្លះ​ ​យ៉ាងនោះ​ខ្លះ​ ​ដឹង​ថា​ ​ទុក្ខ​ទាំង​ប៉ុណ្ណេះ​ ​សាបសូន្យ​ហើយ​ ​ឬ​ទុក្ខ​ទាំង​ប៉ុណ្ណេះ​ ​គប្បី​សាបសូន្យ​ ​ឬក៏​កាលបើ​ទុក្ខ​ទាំង​ប៉ុណ្ណេះ​ ​សាបសូន្យ​ហើយ​ ​ទុក្ខ​ទាំងអស់​ ​នឹង​សាបសូន្យ​ទៅ​ ​ដូច្នេះ​ ​អ្នក​ទាំងឡាយ​ ​ឈ្មោះថា​ ​ដឹង​នូវ​ការ​លះបង់​អកុសលធម៌​ ​ដឹង​នូវ​ការ​បំពេញ​កុសលធម៌​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​កាលបើ​ដឹង​យ៉ាងនេះ​ហើយ​ ​ទើប​ពួក​និគ្រន្ថ​ដ៏​មាន​អាយុ​ ​គួរ​នឹង​និយាយ​ថា​ ​បុរស​បុគ្គល​នេះ​ ​ទទួល​នូវ​អារម្មណ៍​ណាមួយ​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ទុក្ខ​ ​មិនមែន​សុខ​ក្តី​ ​អារម្មណ៍​ទាំងអស់​នោះ​ឯង​ ​កើតឡើង​ ​ព្រោះ​ហេតុ​នៃ​កម្ម​ ​ដែល​ខ្លួន​បាន​ធ្វើ​ទុក​ ​ក្នុង​កាលមុន​ ​ឯ​ការ​មិន​ទទឹក​ចិត្ត​ ​(​ដោយ​រាគាទិក្កិលេស​)​ ​តទៅ​ ​ព្រោះ​ដុត​កំ​ដៅ​ ​ព្រោះ​វិនាស​ទៅ​ ​នៃ​កម្ម​ចាស់​ ​ទាំង​មិន​ធ្វើ​នូវ​កម្ម​ថ្មី​ ​ការ​អស់​ទៅ​នៃ​កម្ម​ ​ព្រោះ​មិន​ទទឹក​ចិត្ត​ ​(​ដោយ​រាគាទិក្កិលេស​)​ ​តទៅ​ ​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636831619451086807
ទៅកាន់ទំព័រ៖