ព្រះត្រៃបិដក ភាគ ២៦

 [​៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​និយាយ​យ៉ាងនេះ​ ​យល់ឃើញ​យ៉ាងនេះ​ថា​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​ជាស​ភាវៈ​មិន​ទៀង​ ​ការយល់ឃើញ​នេះឯង​ ​ត្រូវពិត​ ​ការយល់ឃើញ​ដទៃ​ ​ជា​មោឃៈ​។​បេ​។​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​ជាស​ភាវៈ​ទៀង​ផង​ ​មិន​ទៀង​ផង​.​.​.​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​ជាស​ភាវៈ​ទៀង​ ​ក៏​មិនមែន​ ​មិន​ទៀង​ ​ក៏​មិនមែន​.​.​.​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​មាន​ទីបំផុត​.​.​.​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​មិន​មាន​ទីបំផុត​.​.​.​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​មាន​ទីបំផុត​ផង​ ​មិន​មាន​ទីបំផុត​ផង​.​.​.​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​មាន​ទីបំផុត​ ​ក៏​មិនមែន​ ​មិន​មាន​ទីបំផុត​ ​ក៏​មិនមែន​.​.​.​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​មាន​សញ្ញា​ដូចគ្នា​.​.​.​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​មាន​សញ្ញា​ផ្សេងគ្នា​.​.​.​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​មាន​សញ្ញា​តិច​.​.​.​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​មាន​សញ្ញា​មិន​មាន​ប្រមាណ​.​.​.​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​មាន​សេចក្តី​សុខ​តែមួយ​យ៉ាង​.​.​.​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​មាន​សេចក្តី​ទុក្ខ​តែមួយ​យ៉ាង​.​.​.​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​មាន​សេចក្តី​សុខ​ ​និង​ទុក្ខ​.​.​.​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​មាន​អារម្មណ៍​មិនមែន​ជា​ទុក្ខ​ ​មិនមែន​ជា​សុខ​ ​ការយល់ឃើញ​នេះឯង​ ​ត្រូវពិត​ ​ការយល់ឃើញ​ដទៃ​ ​ជា​មោឃៈ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ឯង​ ​បើ​វៀរចាក​ការ​ជឿ​ ​វៀរចាក​សេចក្តី​គាប់ចិត្ត​ ​
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636831693585517053
ទៅកាន់ទំព័រ៖