ព្រះត្រៃបិដក ភាគ ២៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្លប់​លះបង់​ទីណា​ ​កំ​ដៅ​ថ្ងៃ​ ​ក៏​ផ្សាយ​ទៅកាន់​ទីនោះ​ ​កំ​ដៅ​ថ្ងៃ​ ​លះបង់​ទីណា​ ​ម្លប់​ក៏​ផ្សាយ​ទៅកាន់​ទីនោះ​ ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​និ​រាមិ​សសុ​ខរ​លត់​ ​បីតិ​ដ៏​ស្ងប់ស្ងាត់​ ​ក៏​កើតឡើង​ ​កាល​បីតិ​ដ៏​ស្ងប់ស្ងាត់​រលត់​ ​និ​រាមិ​សសុ​ខ​ ​ក៏​កើតឡើង​ ​ក៏​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ដឹង​ច្បាស់​នូវ​ដំណើរ​នោះ​ថា​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ដ៏​ចម្រើន​នេះ​ ​ព្រោះ​លះបង់​ ​នូវ​បុ​ព្វ​ន្តានុ​ទិដ្ឋិ​ផង​ ​លះបង់​នូវ​អ​បរ​ន្តានុ​ទិដ្ឋិ​ផង​ ​ទាំង​មិន​អធិដ្ឋាន​ទុក​ ​នូវ​កាម​សញ្ញោជនៈ​ ​ដោយសព្វគ្រប់​ ​កន្លង​នូវ​បីតិ​ដ៏​ស្ងប់ស្ងាត់​ ​ក៏បាន​នូវ​និ​រាមិ​សសុ​ខ​ ​ហើយក៏​គិតថា​ ​អាត្មាអញ​ ​បាន​នូវ​និ​រាមិ​សសុ​ខ​ ​ដែល​ជា​គុណជាត​ដ៏​ស្ងប់​រម្ងាប់​ ​ជា​គុណជាត​ដ៏​ថ្លៃថ្លា​។​ ​និ​រាមិ​សសុ​ខ​ ​របស់​សមណព្រាហ្មណ៍​នោះ​ ​រមែង​រលត់​ ​លុះ​និ​រាមិ​សសុ​ខរ​លត់​ ​បីតិ​ដ៏​ស្ងប់ស្ងាត់​ ​ក៏​កើតឡើង​ ​លុះ​បីតិ​ដ៏​ស្ងប់ស្ងាត់​រលត់​ ​និ​រាមិ​សសុ​ខ​ ​ក៏​កើតឡើង​។​ ​ទិដ្ឋិ​នោះ​ ​ជា​សង្ខតធម៌​ ​ដ៏​គ្រោតគ្រាត​នៅឡើយ​ ​ចំណែកខាង​ការ​រលត់​ ​នៃ​សង្ខារ​ទាំងឡាយ​ ​មាន​ពិត​ ​ព្រះនិព្វាន​ ​ក៏​មាន​ពិត​ ​លុះ​ព្រះ​តថាគត​ ​ដឹង​ច្បាស់​ដូច្នេះហើយ​ ​ជា​អ្នក​ឃើញ​ ​នូវ​ការ​រលាស់​ចេញ​ ​នូវ​ទិដ្ឋិ​នោះ​ ​កន្លង​នូវ​ទិដ្ឋិ​នោះ​។​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636831694558942730
ទៅកាន់ទំព័រ៖