ព្រះត្រៃបិដក ភាគ ២៦
            
        
        
            
            
                
                ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ៧ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨ អ្នកទាំងឡាយរាល់រូប គប្បីព្រមព្រៀងគ្នា គប្បីរីករាយរកគ្នា កុំវិវាទគ្នា គប្បីសិក្សា ក្នុងធម៌ទាំងនោះចុះ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងនោះ មានសេចក្តីព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា កំពុងសិក្សា មានភិក្ខុ២រូប មានវាទៈផ្សេងគ្នា ក្នុងធម៌ដ៏វិសេស។
 [៤៥] បើអ្នកទាំងឡាយ គួរនិយាយក្នុងដំណើរនោះថា ការសិក្សារបស់លោកមានអាយុទាំងនេះ ផ្សេងគ្នា ដោយអត្ថផង ផ្សេងគ្នាដោយព្យញ្ជនៈផង ដូច្នេះបាន បណ្តាភិក្ខុទាំងនោះ ភិក្ខុណា ដែលអ្នកទាំងឡាយ សំគាល់ឃើញថា ប្រដៅងាយជាងគេ អ្នកទាំងឡាយ គប្បីចូលទៅរកភិក្ខុនោះ ហើយនិយាយ យ៉ាងនេះថា ការសិក្សារបស់លោកមានអាយុទាំងឡាយ ផ្សេងគ្នាដោយអត្ថផង ផ្សេងគ្នាដោយព្យញ្ជនៈផង លោកមានអាយុទាំងឡាយ ចូរដឹងនូវការសិក្សានោះ ដោយហេតុនេះ តាមដែលផ្សេងគ្នា ដោយអត្ថផង តាមដែលផ្សេងគ្នា ដោយព្យញ្ជនៈផងចុះ លោកមានអាយុទាំងឡាយ កុំដល់នូវសេចក្តីទាស់ទែងគ្នាឡើយ។ មួយទៀត បណ្តាភិក្ខុទាំងឡាយ ដទៃទៀត ដែលជាបក្ខពួក ជាមួយគ្នា ភិក្ខុណា ដែលអ្នកទាំងឡាយ សំគាល់ឃើញថា ប្រដៅងាយជាងគេ 
            
            
         
        
            
                ID: 636831696582188453 
                
            
            
                ទៅកាន់ទំព័រ៖