ព្រះត្រៃបិដក ភាគ ២៦
ឈ្លោះទាស់ទែង ចាក់ដោតគ្នានិងគ្នា ដោយលំពែង គឺមាត់ថា អ្នកឯងមិនដឹងធម៌វិន័យនេះទេ យើងទើបដឹងធម៌វិន័យនេះ។បេ។ ជាថូបៈបែកធ្លាយ មិនមែនជាទីពំនាក់ឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អំណឹះឥតអំពីព្រះមានព្រះភាគទៅ សូមកុំឲ្យវិវាទ កើតឡើងក្នុងសង្ឃឡើយ ព្រោះថាវិវាទនោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាគុណ ដល់ជនច្រើន មិនជាសុខដល់ជនច្រើន មិនជាប្រយោជន៍ មិនជាសេចក្តីចម្រើន ដល់ជនច្រើន ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។
[៥៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ អ្នកយល់សេចក្តីនោះ ដូចម្តេច ធម៌ទាំងឡាយ ដែលតថាគត ត្រាស់ដឹងហើយ សំដែងហើយ ដល់អ្នកទាំងឡាយ ដូចជាសតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ៧ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨ ម្នាលអានន្ទ អ្នកដែលឃើញភិក្ខុពីររូប មានវាទៈផ្សេងគ្នា ក្នុងធម៌ទាំងឡាយនេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ ដែលព្រះមានព្រះភាគ ត្រាស់ដឹងហើយ សំដែងហើយ ដល់ខ្ញុំព្រះអង្គ
ID: 636831700331942927
ទៅកាន់ទំព័រ៖