ព្រះត្រៃបិដក ភាគ ២៦
[៥៥] ម្នាលអានន្ទ វិវាទមូលនេះ មាន៦ប្រការ វិវាទមូល ៦ប្រការដូចម្តេច ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកច្រើនក្រោធ ជាអ្នកច្រើនចងពៀរ។ ម្នាលអានន្ទ ភិក្ខុណា ជាអ្នកច្រើនក្រោធ ជាអ្នកច្រើនចងពៀរ ភិក្ខុនោះ ឈ្មោះថា មិនគោរព មិនកោតក្រែង ចំពោះព្រះសាស្តាផង មិនគោរព មិនកោតក្រែង ចំពោះព្រះធម៌ផង មិនគោរព មិនកោតក្រែង ចំពោះព្រះសង្ឃផង មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង។ ម្នាលអានន្ទ ភិក្ខុណា មិនគោរព មិនកោតក្រែង ចំពោះព្រះសាស្តា ចំពោះព្រះធម៌... មិនគោរព មិនកោតក្រែង ចំពោះព្រះសង្ឃផង មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា បង្កើតវិវាទក្នុងសង្ឃ។ វិវាទ (ដែលកើតក្នុងសង្ឃ) តែងប្រព្រឹត្តទៅ ដើម្បីមិនជាគុណ ដល់ជនច្រើន មិនជាសុខ ដល់ជនច្រើន មិនជាប្រយោជន៍ មិនជាសេចក្តីចម្រើន ដល់ជនច្រើន ជាទុក្ខដល់ពួកទេវតា និងមនុស្ស។ ម្នាលអានន្ទ បើអ្នកទាំងឡាយ ពិចារណាឃើញវិវាទមូល មានសភាពយ៉ាងនេះ ឰដ៏ខាងក្នុងក្តី ឰដ៏ខាងក្រៅក្តី ម្នាលអានន្ទ ក្នុងរឿងនោះ អ្នកទាំងឡាយ
ID: 636831700749656819
ទៅកាន់ទំព័រ៖