ព្រះត្រៃបិដក ភាគ ២៧
សុត្តន្តបិដក មជ្ឈិមនិកាយ ឧបរិបណ្ណាសកៈ
អដ្ឋមភាគ
សុញ្ញតវគ្គ
ចូឡសុញ្ញតសូត្រទី១
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងប្រាសាទរបស់មិគារមាតា ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទមានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ គង់ក្នុងទីសមគួរហើយ ក៏ទូលសួរ នឹងព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សម័យមួយ ព្រះមានព្រះភាគ
ID: 636847433243441227
ទៅកាន់ទំព័រ៖