ព្រះត្រៃបិដក ភាគ ២៧
[៨០] ម្នាលភូមិជៈ ពុំនោះសោត ដូចបុរសដែលត្រូវការដោយទឹកដោះខាប់ ស្វែងរកទឹកដោះខាប់ ត្រាច់ទៅកាន់ទីស្វែងរកទឹកដោះខាប់ ហើយយកទឹក មកស្រោចលើភក់ហើយវិត ដោយឈើសម្រាប់វិត បើទុកជាធ្វើនូវបំណង ហើយយកទឹកមកស្រោចលើភក់ហើយវិត ដោយឈើសម្រាប់វិត ក៏មិនគួរដើម្បីបាននូវទឹកដោះខាប់ឡើយ បើទុកជាមិនធ្វើនូវបំណង...បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ... បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយយកទឹក មកស្រោចលើភក់ហើយវិត ដោយឈើសម្រាប់វិត ក៏មិនគួរដើម្បីបាន នូវទឹកដោះខាប់ដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះគ្មានទំនង ដែលគួរឲ្យបានទឹកដោះខាប់ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យ ដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិខុស។បេ។ មានសមាធិខុស សមណព្រាហ្មណ៍ទាំងនោះ បើទុកជាធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលឡើយ បើទុកជាមិនធ្វើនូវបំណង... បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរ
ID: 636847459604689004
ទៅកាន់ទំព័រ៖