ព្រះត្រៃបិដក ភាគ ២៧

ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក៏​មិន​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ឡើយ​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​.​.​.​ ​បើទុកជា​ធ្វើ​នូវ​បំណង​ខ្លះ​ ​មិន​ធ្វើ​នូវ​បំណង​ខ្លះ​.​.​.​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​ ​មិនមែន​ជា​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក៏​មិន​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ម្នាល​ភូមិ​ជៈ​ ​ព្រោះ​គ្មានទំនង​ ​ដែល​នាំឲ្យ​ត្រាស់​ដឹង​នូវ​ផល​ឡើយ​។​
 [​៨២​]​ ​ម្នាល​ភូមិ​ជៈ​ ​លុះតែ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ដែល​មាន​ទិដ្ឋិ​ត្រូវ​ ​មាន​សេចក្តី​ត្រិះរិះ​ត្រូវ​ ​មាន​វាចា​ត្រូវ​ ​មានការ​ងារ​ត្រូវ​ ​មាន​ព្យាយាម​ត្រូវ​ ​មានសតិ​ត្រូវ​ ​មាន​សមាធិ​ត្រូវ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​បើ​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក៏​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក៏​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​បើទុកជា​ធ្វើ​នូវ​បំណង​ខ្លះ​ ​មិន​ធ្វើ​នូវ​បំណង​ខ្លះ​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក៏​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​ ​មិនមែន​ជា​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក៏​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ម្នាល​ភូមិ​ជៈ​ ​ព្រោះ​មាន​ទំនង​ ​ដែល​នាំឲ្យ​ត្រាស់​ដឹង​នូវ​ផល​បាន​។​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636847480843003766
ទៅកាន់ទំព័រ៖