ព្រះត្រៃបិដក ភាគ ២៧
ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យត្រាស់ដឹងនូវផល ។
[៨៤] ម្នាលភូមិជៈ ពុំនោះសោត ដូចបុរសដែលត្រូវការដោយទឹកដោះស្រស់ ស្វែងរកទឹកដោះស្រស់ ត្រាច់ទៅកាន់ទីស្វែងរកទឹកដោះស្រស់ ក៏ចាប់មួលដោះមេគោដែលមានកូនខ្ចី បើធ្វើនូវបំណង ហើយចាប់មួលដោះមេគោ ដែលមានកូនខ្ចី ក៏គួរដើម្បីបាននូវទឹកដោះស្រស់ បើទុកជាមិនធ្វើនូវបំណង... បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ... បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយចាប់មួលដោះមេគោ ដែលមានកូនខ្ចី ក៏គួរដើម្បីបាន នូវទឹកដោះស្រស់ដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យបាននូវទឹកដោះស្រស់ សេចក្តីនេះ មានឧបមា យ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យ ដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិត្រូវបេ។ មានសមាធិត្រូវ សមណព្រាហ្មណ៍ទាំងនោះ បើទុកជាធ្វើនូវបំណង... បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង គួរឲ្យត្រាស់ដឹងនូវផលបាន។
ID: 636847481342512336
ទៅកាន់ទំព័រ៖