ព្រះត្រៃបិដក ភាគ ២៧
[៨៩] គ្រានោះ ព្រះអនុរុទ្ធមានអាយុ លុះកន្លងរាត្រីនោះទៅហើយ ក៏ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅឯផ្ទះបញ្ចកង្គថបតិ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុក។ លំដាប់នោះ បញ្ចកង្គថបតិ ញ៉ាំងព្រះអនុរុទ្ធមានអាយុ ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ឧត្តម ដោយដៃនៃខ្លួន ត្រាតែព្រះអនុរុទ្ធហាមឃាត់។ ឯបញ្ចកង្គថបតិ កំណត់ដឹងថា ព្រះអនុរុទ្ធមានអាយុ ឆាន់រួចហើយ លែងលូកព្រះហស្តទៅក្នុងបាត្រទៀតហើយ ក៏កាន់យកនូវអាសនៈមួយដ៏ទាប ហើយអង្គុយក្នុងទីសមគួរ។ លុះបញ្ចកង្គថបតិ អង្គុយក្នុងទីសមគួរហើយ ក៏ទូលព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រលោកដ៏ចម្រើន ពួកភិក្ខុជាថេរៈ ក្នុងសាសនានេះ ចូលមករកខ្ញុំ ហើយពោលយ៉ាងនេះថា ម្នាលគហបតី អ្នកចូរចម្រើន នូវអប្បមាណចេតោវិមុត្តិទៅ ព្រះថេរៈពួកខ្លះ ពោលយ៉ាងនេះថា ម្នាលគហបតី អ្នកចូរចម្រើននូវមហគ្គតចេតោវិមុត្តិទៅ បពិត្រលោកដ៏ចម្រើន ចុះអប្បមាណចេតោវិមុត្តិណាក្តី មហគ្គតចេតោវិមុត្តិណាក្តី ធម៌ទាំងពីរនេះ មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផងឬ ឬក៏មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈទេ។ ម្នាលគហបតី បើដូច្នោះ
ID: 636847483084651981
ទៅកាន់ទំព័រ៖