ព្រះត្រៃបិដក ភាគ ២៧

មានចិត្ត​ប្រកបដោយ​ករុណា​.​.​.​ ​មានចិត្ត​ប្រកបដោយ​មុទិតា​.​.​.​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ផ្សាយ​ទៅកាន់​ទិសទី២​ ​ទី៣​ ​ទី៤​ ​ដូចគ្នា​ ​សូម្បី​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​ក៏​ជា​អ្នកមាន​ចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ជា​ចិត្តធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង​ ​ដោយ​ការ​យក​ខ្លួនឯង​ ​ទៅ​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​ ​ម្នាល​គហបតី​ ​នេះ​ហៅថា​ ​អប្បមាណ​ចេ​តោ​វិមុត្តិ​ ​។​
 [​៩១​]​ ​ម្នាល​គហបតី​ ​ចុះ​មហ​គ្គ​ត​ចេ​តោ​វិមុត្តិ​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ផ្សាយ​ចិត្ត​ ​បង្អោន​ចិត្ត​ ​ទៅកាន់​រុក្ខមូល១​(​១​)​ ​ជា​កំណត់​ ​ថា​ជាទី​មហ​គ្គ​តៈ​ ​គឺទី​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ ​ម្នាល​គហបតី​ ​នេះ​លោក​ហៅថា​ ​មហ​គ្គ​ត​ចេ​តោ​វិមុត្តិ​ ​។​ ​ម្នាល​គហបតី​ ​មួយទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ផ្សាយ​ចិត្ត​ ​បង្អោន​ចិត្ត​ ​ទៅកាន់​រុក្ខមូល២​ ​ឬ៣​ ​ជា​កំណត់​ ​ថា​ជាទី​មហ​គ្គ​តៈ​ ​ម្នាល​គហបតី​
​(​១​)​ ​ក្នុង​វេលា​ថ្ងៃត្រង់​ ​ម្លប់​ដើមឈើ​ ​មានកំណត់​ជុំវិញ​ត្រឹមណា​ ​ទី​ត្រឹមនោះ​ ​ហៅថា​រុក្ខមូល១​ ​យោគី​កំណត់​រុក្ខមូល១នោះ​ ​ដោយ​កសិណ​និមិត្ត​ហើយ​ ​ពិចារណា​ត្រាតែ​កើត​មហ​គ្គ​ត​ជ្ឈាន​ឡើង​ ​ក្នុង​កសិណ​និមិត្ត​នោះ​។​ ​ឯ​មហ​គ្គ​ត​ជ្ឈាន​ ​គឺ​រូបាវចរ​ជ្ឈាន​ ​និង​អ​រូបាវចរ​ជ្ឈាន​
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 636847483812053586
ទៅកាន់ទំព័រ៖