ព្រះត្រៃបិដក ភាគ ២៧
នេះលោកហៅថា មហគ្គតចេតោវិមុត្តិដែរ។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត១ ជាកំណត់ ថាជាទីមហគ្គតៈ ម្នាលគហបតី នេះហៅថា មហគ្គតចេតោវិមុត្តិដែរ។ ម្នាលគហបតី មួយទៀត ភិក្ខុក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ ម្នាលគហបតី នេះហៅថា មហគ្គតចេតោវិមុត្តិដែរ។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ដែនធំ១ ម្នាលគហបតី នេះហៅថា មហគ្គតចេតោវិមុត្តិដែរ។ ម្នាលគហបតី មួយទៀត ភិក្ខុក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ដែនធំ២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ ម្នាលគហបតី នេះហៅថា មហគ្គតចេតោវិមុត្តិដែរ។ ម្នាលគហបតី មួយទៀត ភិក្ខុក្នុងសាសនានេះ
ID: 636847484047117031
ទៅកាន់ទំព័រ៖