ព្រះត្រៃបិដក ភាគ ២៧
បែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏ទៅកើតជាមួយនឹងពួកបរិសុទ្ធាភទេវតា
(១) ។ ម្នាលគហបតី កិរិយាកើតក្នុងភព មាន៤យ៉ាងនេះឯង។
[៩៣] ម្នាលគហបតី មានសម័យដែលពួកទេវតាប្រជុំគ្នា ក្នុងទីមួយ ឯពួកទេវតា ដែលប្រជុំគ្នា ក្នុងទីមួយនោះ ប្រាកដជាមានសម្បុរផ្សេងគ្នា តែមិនមែនមានពន្លឺផ្សេងគ្នាទេ។ ម្នាលគហបតី ដូចបុរស
(១) ទេវតាមានពន្លឺថ្លា។ ពួកបរិត្តាភទេវតា (ទេវតាមានពន្លឺតិច) មានពន្លឺស្រអាប់ខ្លះ មានពន្លឺថ្លាខ្លះ យោគីណា ធ្វើបរិកម្ម ក្នុងកសិណប្រមាណប៉ុនចង្អេរក្តី ប៉ុនផ្តិលក្តី ហើយញ៉ាំងសមាបត្តិ ឲ្យកើតបានស្ទាត់ជំនាញ ដោយអាការ ទាំង៥ តែមិនបរិសុទ្ធចាកបច្ចនិកធម៌ (ធម៌ជាសត្រូវ) យោគីនោះ ប្រើប្រាស់សមាបត្តិ ដែលថយកម្លាំង ឋិតនៅក្នុងឈាន ដែលមិនស្ទាត់ស្ទាញ លុះធ្វើមរណៈកាលទៅ ក៏ទៅកើតជាបរិត្តាភទេវតា ពន្លឺរបស់ទេវតានោះ តិចផង ស្រអាប់ផង។ យោគីណា ស្ទាត់ស្ទាញ ដោយអាការ ទាំង៥ ហើយបរិសុទ្ធចាកបច្ចនិកធម៌ ប្រើប្រាស់សមាបត្តិដ៏បរិសុទ្ធ ឋិតនៅក្នុងឈាន ដែលស្ទាត់ស្ទាញ លុះធ្វើមរណកាលទៅ ក៏ទៅកើតជាបរិត្តាភទេវតា ពន្លឺរបស់ទេវតានោះ តិច តែថ្លា។ អប្បមាណាភទេវតា (ទេវតាមានពន្លឺប្រមាណមិនបាន) មានពន្លឺស្រអាប់១ពួក មានពន្លឺថ្លា១ពួក សេចក្តីដូចគ្នានឹងខាងដើម ប្លែកគ្នាតែត្រង់ធ្វើបរិកម្ម ក្នុងកសិណ ដែលធំទូលាយប្រមាណមិនបានប៉ុណ្ណោះ។
ID: 636847485191182467
ទៅកាន់ទំព័រ៖