ព្រះត្រៃបិដក ភាគ ២៧

ដែល​ញ៉ាំង​ប្រទីប​ប្រេង​ជាច្រើន​ ​ឲ្យ​ចូល​ទៅកាន់​ផ្ទះ​មួយ​ ​ឯ​ប្រទីប​ប្រេង​ទាំងនោះ​ ​ដែល​ចូល​ទៅកាន់​ផ្ទះ​មួយ​ ​ប្រាកដជា​មាន​អណ្តាត​ភ្លើង​ផ្សេងគ្នា​ ​តែ​មិនមែន​មាន​ពន្លឺ​ផ្សេងគ្នា​ទេ​ ​មាន​ឧបមា​ ​យ៉ាងណាមិញ​ ​ម្នាល​គហបតី​ ​មាន​ឧបមេយ្យ​ ​ដូចយ៉ាង​សម័យ​ ​ដែល​ពួក​ទេវតា​ប្រជុំ​គ្នា​ ​ក្នុង​ទីមួយ​ ​ឯ​ពួក​ទេវតា​ដែល​ប្រជុំ​គ្នា​ ​ក្នុង​ទីមួយ​នោះ​ ​ប្រាកដជា​មាន​សម្បុរ​ផ្សេងគ្នា​ ​តែ​មិនមែន​មាន​ពន្លឺ​ផ្សេងគ្នា​ទេ​។​
 ​[​៩៤​]​ ​ម្នាល​គហបតី​ ​សម័យ​ ​ដែល​ពួក​ទេវតា​ ​ចេញទៅ​អំពី​ទីប្រជុំ​នោះ​ ​ឯ​ពួក​ទេវតា​នោះ​ ​កាលដែល​ចេញទៅ​ ​អំពី​ទីប្រជុំ​នោះ​ ​ប្រាកដជា​មាន​សម្បុរ​ក៏​ផ្សេងគ្នា​ ​មាន​ពន្លឺ​ក៏​ផ្សេងគ្នា​។​ ​ម្នាល​គហបតី​ ​ដូច​បុរស​នាំ​យក​នូវ​ប្រទីប​ប្រេង​ ​ដ៏​ច្រើន​ទាំងនោះ​ ​ចេញ​អំពី​ផ្ទះ​នោះ​ ​ឯ​ប្រទីប​ប្រេង​ទាំងនោះ​ ​កាលដែល​គេ​នាំចេញ​អំពី​ផ្ទះ​នោះ​ ​ប្រាកដជា​មាន​អណ្តាត​ភ្លើង​ផ្សេងគ្នា​ ​មាន​ពន្លឺ​ក៏​ផ្សេងគ្នា​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 636847485453897494
ទៅកាន់ទំព័រ៖