ព្រះត្រៃបិដក ភាគ ២៧
[៩៦] កាលបើព្រះអនុរុទ្ធ ពោលយ៉ាងនេះហើយ ព្រះអភិយកច្ចានៈមានអាយុ ក៏ពោលនឹងព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចម្រើន ពាក្យរបស់លោកម្ចាស់ ប្រពៃហើយ តែខ្ញុំត្រូវការសួរ ក្នុងប្រស្នានុ៎ះ តទៅទៀត បពិត្រព្រះអនុរុទ្ធដ៏ចម្រើន ពួកទេវតាណា ដែលមានពន្លឺ ទេវតាទាំងនោះ មានពន្លឺតិចទាំងអស់ឬ ឬក៏មានពួកទេវតា ដែលមានពន្លឺប្រមាណមិនបាន ក្នុងទីនុ៎ះខ្លះដែរ។ ព្រះអនុរុទ្ធឆ្លើយថា ម្នាលអាវុសោកច្ចានៈ ដោយហេតុនោះៗ ទេវតាដែលមានពន្លឺតិច ក៏មានក្នុងទីនុ៎ះខ្លះ ទេវតា ដែលមានពន្លឺប្រមាណមិនបាន ក៏មានក្នុងទីនុ៎ះខ្លះដែរ។ បពិត្រព្រះអនុរុទ្ធដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យទេវតាទាំងនោះ ចូលទៅកើត ក្នុងពួកនៃទេវតាដូចគ្នា តែទេវតាពួកខ្លះក្នុងទីនុ៎ះ មានពន្លឺតិចក៏មាន ទេវតាពួកខ្លះក្នុងទីនុ៎ះ មានពន្លឺប្រមាណមិនបានក៏មាន។
[៩៧] ម្នាលអាវុសោកច្ចានៈ បើដូច្នោះ ខ្ញុំនឹងត្រឡប់សួរលោក ក្នុងប្រស្នានុ៎ះវិញ បើប្រស្នានោះ គាប់ចិត្តលោក យ៉ាងណា លោកគប្បីដោះស្រាយ នូវប្រស្នានោះ យ៉ាងនោះចុះ។ ម្នាលអាវុសោ កច្ចានៈ លោកសំគាល់នូវសេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់រុក្ខមូល១
ID: 636847485964436695
ទៅកាន់ទំព័រ៖