ព្រះត្រៃបិដក ភាគ ២៧
[៨] ម្នាលអានន្ទ មួយទៀត ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវអាកិញ្ចញ្ញាយតនសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនេវសញ្ញានាសញ្ញាយតនសញ្ញា តែធ្វើទុកក្នុងចិត្ត នូវសភាវៈមួយ ព្រោះអាស្រ័យអនិមិត្តចេតោសមាធិ
(១) ។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងអនិមិត្តចេតោសមាធិ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យអាកិញ្ចញ្ញាយតនសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យនេវសញ្ញានាសញ្ញាយតនសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺមាន ព្រោះអាស្រ័យនូវកាយ ដែលប្រកបដោយសឡាយតនៈនេះ ដោយមានជីវិតជាបច្ច័យ។ ភិក្ខុនោះ ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកអាកិញ្ចញ្ញាយតនសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកនេវសញ្ញានាសញ្ញាយតនសញ្ញា។ តែទីនេះ មិនឈ្មោះថាសូន្យទេ
(១) អនិមិត្តចេតោសមាធិនោះ បានដល់សមាធិចិត្តដែលប្រកបដោយវិបស្សនា។ ព្រោះសមាធិនោះ ប្រាសចាកនិមិត្ត មានសេចក្តីមិនទៀងជាដើម បានជាលោកហៅថាអនិមិត្ត
ID: 636847436094674308
ទៅកាន់ទំព័រ៖