ព្រះត្រៃបិដក ភាគ ២៧
ជាកំណត់ ថាជាទីមហគ្គតៈ (ទីជាធំ គឺទីត្រូវយកចិត្តទុកដាក់) និងត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់រុក្ខមូល២ ឬ៣ ជាកំណត់ថា ជាទីមហគ្គតៈ បណ្តាចិត្តភាវនា ទាំង២នេះ តើចិត្តភាវនាណា ដែលចាត់ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។ បពិត្រលោកដ៏ចម្រើន បណ្តាចិត្តភាវនា ទាំង២នេះ ចិត្តភាវនា ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់រុក្ខមូល២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ នេះឯង ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។
[៩៨] ម្នាលអាវុសោ កច្ចានៈ លោកសំគាល់នូវសេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់រុក្ខមូល២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ និងត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត១ ជាកំណត់ ថាជាទីមហគ្គតៈ បណ្តាចិត្តភាវនា ទាំង២នេះ តើចិត្តភាវនាណា ដែលចាត់ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។ បពិត្រលោកដ៏ចម្រើន បណ្តាចិត្តភាវនា ទាំង២នេះ ចិត្តភាវនា ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត១ ជាកំណត់ ថាជាទីមហគ្គតៈ នេះឯង ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។
ID: 636847486227471740
ទៅកាន់ទំព័រ៖