ព្រះត្រៃបិដក ភាគ ២៧
[៩៩] ម្នាលអាវុសោ កច្ចានៈ លោកសំគាល់នូវសេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត១ ជាកំណត់ ថាជាទីមហគ្គតៈ និងត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ បណ្តាចិត្តភាវនា ទាំង២នេះ តើចិត្តភាវនាណា ដែលចាត់ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។ បពិត្រលោកដ៏ចម្រើន បណ្តាចិត្តភាវនា ទាំង២នេះ ចិត្តភាវនា ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ នេះឯង ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។
[១០០] ម្នាលអាវុសោ កច្ចានៈ លោកសំគាល់នូវសេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ និងត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ដែនធំ១ ជាកំណត់ ថាជាទីមហគ្គតៈ បណ្តាចិត្តភាវនា ទាំង២នេះ
ID: 636847486484126420
ទៅកាន់ទំព័រ៖