ព្រះត្រៃបិដក ភាគ ២៧

 [​១០២​]​ ​ម្នាល​អាវុសោ​ ​ក​ច្ចា​នៈ​ ​លោក​សំគាល់​នូវ​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​គឺ​ត្រង់​ដែល​ភិក្ខុ​ ​ផ្សាយ​ចិត្ត​ ​បង្អោន​ចិត្ត​ ​ទៅកាន់​ដែន​ធំ២​ ​ឬ៣​ ​ជា​កំណត់​ ​ថា​ជាទី​មហ​គ្គ​តៈ​ ​និង​ត្រង់​ដែល​ភិក្ខុ​ ​ផ្សាយ​ចិត្ត​ ​បង្អោន​ចិត្ត​ ​ទៅកាន់​ផែនដី​ ​មាន​សមុទ្រ​ជាទីបំផុត​ ​ជា​កំណត់​ ​ថា​ជាទី​មហ​គ្គ​តៈ​ ​បណ្តា​ចិត្ត​ភាវនា​ ​ទាំង២នេះ​ ​តើ​ចិត្ត​ភាវនា​ណា​ ​ដែល​ចាត់ជា​មហ​គ្គ​តៈ​ខ្ពង់ខ្ពស់​ជាង​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​បណ្តា​ចិត្ត​ភាវនា​ ​ទាំង២នេះ​ ​ចិត្ត​ភាវនា​ ​ដែល​ភិក្ខុ​ ​ផ្សាយ​ចិត្ត​ ​បង្អោន​ចិត្ត​ ​ទៅកាន់​ផែនដី​ ​មាន​សមុទ្រ​ជាទីបំផុត​ ​ជា​កំណត់​ ​ថា​ជាទី​មហ​គ្គ​តៈ​ ​នេះឯង​ ​ជា​មហ​គ្គ​តៈ​ខ្ពង់ខ្ពស់​ជាង​។​ ​ម្នាល​អាវុសោ​ ​ក​ច្ចា​នៈ​ ​នេះឯង​ជាហេតុ​ ​នេះឯង​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ទេវតា​ទាំងនោះ​ ​ចូល​ទៅ​កើត​ក្នុង​ពួក​ទេវតា​តែមួយ​ពួក​ ​ប៉ុន្តែ​ទេវតា​ខ្លះ​ ​ក្នុង​ទីនុ៎ះ​ ​មាន​ពន្លឺ​តិច​ ​ក៏​មាន​ ​ទេវតា​ខ្លះ​ ​ក្នុង​ទីនុ៎ះ​ ​មាន​ពន្លឺ​ប្រមាណ​មិនបាន​ ​ក៏​មាន​។​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636847486945802826
ទៅកាន់ទំព័រ៖