ព្រះត្រៃបិដក ភាគ ២៧

 [​១០៣​]​ ​បពិត្រ​ព្រះ​អនុ​រុទ្ធ​ដ៏​ចម្រើន​ ​ពាក្យ​របស់​លោកម្ចាស់​ ​ប្រពៃ​ហើយ​ ​តែ​ខ្ញុំ​នៅតែ​ត្រូវការ​សួរ​ ​ក្នុង​ប្រស្នា​នុ៎ះ​ ​តទៅទៀត​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ទេវតា​ទាំងអម្បាល​មា​ណ​ ​ដែល​មាន​ពន្លឺ​ ​តើ​ទេវតា​ទាំងនោះ​ ​មាន​ពន្លឺ​ស្រអាប់​ទាំងអស់​ឬ​ ​ឬក៏​មាន​ទេវតា​ខ្លះ​ ​ក្នុង​ទីនុ៎ះ​ ​មាន​ពន្លឺ​ថ្លា​ដែរ​។​ ​ម្នាល​អាវុសោ​ ​ក​ច្ចា​នៈ​ ​ដោយហេតុ​ដូច​ពោល​មក​ហើយ​នោះ​ឯង​ ​ទេវតា​ខ្លះ​ ​ក្នុង​ទីនុ៎ះ​ ​មាន​ពន្លឺ​ស្រអាប់​ក៏​មាន​ ​ទេវតា​ខ្លះ​ ​ក្នុង​ទីនុ៎ះ​ ​មាន​ពន្លឺ​ថ្លា​ ​ក៏​មាន​។​ ​បពិត្រ​ព្រះ​អនុ​រុទ្ធ​ដ៏​ចម្រើន​ ​ចុះ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​នាំឲ្យ​ទេវតា​ទាំងនោះ​ ​ចូល​ទៅ​កើត​ក្នុង​ពួក​ ​នៃ​ទេវតា​តែមួយ​ពួក​សោះ​ទេ​ ​ប៉ុន្តែ​ទេវតា​ខ្លះ​ ​ក្នុង​ទីនុ៎ះ​ ​មាន​ពន្លឺ​ស្រអាប់​ ​ក៏​មាន​ ​ទេវតា​ពួក​ខ្លះ​ ​ក្នុង​ទីនុ៎ះ​ ​មាន​ពន្លឺ​ថ្លា​ ​ក៏​មាន​។​
 [​១០៤​]​ ​ម្នាល​អាវុសោ​ ​ក​ច្ចា​នៈ​ ​បើ​ដូច្នោះ​ ​ខ្ញុំ​នឹង​ធ្វើ​នូវ​សេចក្តី​ឧបមា​ដល់​លោក​ ​ព្រោះថា​វិញ្ញូ​បុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​តែង​ដឹង​ច្បាស់​ ​នូវ​សេចក្តី​នៃ​ភាសិត​ ​ដោយសារ​ពាក្យឧបមា​។​ ​ម្នាល​អាវុសោ​ ​ក​ច្ចា​នៈ​ ​ដូច​ប្រទីប​ប្រេង​ ​ដែល​កំពុង​ឆេះ​ ​មាន​ប្រេង​មិន​បរិសុទ្ធ​ខ្លះ​ ​មាន​ប្រឆេះ​មិន​ស្អាត​ខ្លះ​។​ ​ប្រទីប​ប្រេង​នោះ​ឯង​ ​ព្រោះតែ​ប្រេង​មិន​បរិសុទ្ធ​ ​ក៏​មាន​
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636847487230299098
ទៅកាន់ទំព័រ៖