ព្រះត្រៃបិដក ភាគ ២៧
ព្រោះតែប្រឆេះមិនស្អាត ក៏មាន ក៏ឆេះហាក់ដូចជាងងឹតស្រអាប់ មានឧបមា យ៉ាងណាមិញ ម្នាលអាវុសោ កច្ចានៈ មានឧបមេយ្យដូចយ៉ាង ភិក្ខុខ្លះ ក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់សង្កិលិដ្ឋាភជ្ឈាន (ឈានមានពន្លឺស្រអាប់)។ គឺភិក្ខុនោះ មានសេចក្តីឆ្គាំឆ្គងកាយ មិនបានស្ងប់រម្ងាប់ខ្លះ មានថីនមិទ្ធៈ មិនបានដកចោលខ្លះ មានឧទ្ធច្ចកុក្កុច្ចៈ មិនបានកំចាត់ចោលខ្លះ។ ភិក្ខុនោះ ព្រោះតែសេចក្តីឆ្គាំឆ្គងកាយ មិនបានស្ងប់រម្ងាប់ក៏មាន ព្រោះតែមានថីនមិទ្ធៈ មិនបានដកចោលក៏មាន ព្រោះតែមានឧទ្ធច្ចកុក្កុច្ចៈ មិនបានកំចាត់ចោលក៏មាន ក៏ចម្រើនឈាន ហាក់ដូចជាងងឹតស្រអាប់។ ភិក្ខុនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ខាងមុខបន្ទាប់អំពីមរណៈ តែងទៅកើតជាមួយនឹងពួកទេវតា ដែលមានពន្លឺស្រអាប់។ ម្នាលអាវុសោ កច្ចានៈ មួយទៀត ដូចប្រទីបប្រេង ដែលកំពុងឆេះ មានប្រេងបរិសុទ្ធផង មានប្រឆេះស្អាតផង។
ID: 636847487451901773
ទៅកាន់ទំព័រ៖