ព្រះត្រៃបិដក ភាគ ២៧

ប្រទីប​ប្រេង​នោះ​ ​ព្រោះតែ​ប្រេង​បរិសុទ្ធ​ផង​ ​ព្រោះតែ​ប្រឆេះ​ស្អាត​ផង​ ​ក៏​ឆេះ​ហាក់ដូចជា​មិន​ងងឹត​ស្រអាប់​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​អាវុសោ​ ​ក​ច្ចា​នៈ​ ​មាន​ឧបមេយ្យ​ដូចយ៉ាង​ ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ផ្សាយ​ចិត្ត​ ​បង្អោន​ចិត្ត​ ​ទៅ​កាន់​បរិសុទ្ធា​ភ​ជ្ឈាន​ ​(​ឈាន​មាន​ពន្លឺ​ថ្លា​)​។​ ​គឺ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​ឆ្គាំឆ្គង​កាយ​ ​ស្ងប់​រម្ងាប់​ផង​ ​មាន​ថីនមិទ្ធៈ​ ​ដក​ចោល​ហើយ​ផង​ ​មាន​ឧទ្ធច្ចកុក្កុច្ចៈ​ ​កំចាត់​ចោល​ហើយ​ផង​ ​។​ ​ភិក្ខុ​នោះ​ ​ព្រោះតែ​មាន​សេចក្តី​ឆ្គាំឆ្គង​កាយ​ ​ស្ងប់​រម្ងាប់​ហើយ​ផង​ ​ព្រោះតែ​មាន​ថីនមិទ្ធៈ​ ​ដក​ចោល​ហើយ​ផង​ ​ព្រោះតែ​មាន​ឧទ្ធច្ចកុក្កុច្ចៈ​ ​កំចាត់​ចោល​ហើយ​ផង​ ​រមែង​ចម្រើនឈាន​ ​ហាក់ដូចជា​មិន​ងងឹត​ស្រអាប់​។​ ​ភិក្ខុ​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ខាងមុខ​បន្ទាប់​អំពី​មរណៈ​ ​តែង​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ដែល​មាន​ពន្លឺ​ថ្លា​។​ ​ម្នាល​អាវុសោ​ ​ក​ច្ចា​នៈ​ ​នេះឯង​ជាហេតុ​ ​នេះឯង​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ទេវតា​ទាំងនោះ​ ​ទៅ​កើត​ក្នុង​ពួក​ទេវតា​តែមួយ​ពួក​ទេ​ ​ប៉ុន្តែ​ទេវតា​ខ្លះ​ ​ក្នុង​ទីនុ៎ះ​ ​មាន​ពន្លឺ​ស្រអាប់​ ​ក៏​មាន​ ​ទេវតា​ខ្លះ​ ​ក្នុង​ទីនុ៎ះ​ ​មាន​ពន្លឺ​ថ្លា​ ​ក៏​មាន​ ​។​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636847487660023677
ទៅកាន់ទំព័រ៖