ព្រះត្រៃបិដក ភាគ ២៧

ឧបក្កិលេស​សូត្រ​ ​ទី៨​


 [​១០៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ឃោសិ​តា​រាម​ ​ជិត​ក្រុង​កោ​សម្ពី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ ​ក្នុង​ក្រុង​កោ​សម្ពី​ ​កើតមាន​ការបង្កហេតុ​ ​កើតមាន​ជម្លោះ​ ​ដល់​នូវ​ការទាស់ទែង​គ្នា​ ​ចាក់ដោត​គ្នា​ ​និង​គ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​។​
 [​១០៨​]​ ​គ្រានោះ​ ​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើ​ត​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​ឯ​ភិក្ខុ​នោះ​ ​លុះ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពួក​ភិក្ខុ​ ​ក្នុង​ក្រុង​កោ​សម្ពី​នេះ​ ​កើតមាន​ការបង្កហេតុ​ ​កើតមាន​ជម្លោះ​ ​ដល់​នូវ​ការទាស់ទែង​គ្នា​ ​ចាក់ដោត​គ្នា​ ​និង​គ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​ព្រះមានព្រះភាគ​ ​ស្តេច​ចូល​ទៅកាន់​ ​សំណាក់​ភិក្ខុ​ទាំងនោះ​ ​ដោយ​សេចក្តី​អនុគ្រោះ​។​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ទទួល​ ​ដោយ​តុណ្ហីភាព​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636847488537653875
ទៅកាន់ទំព័រ៖