ព្រះត្រៃបិដក ភាគ ២៧
ស្តេចចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ត្រាស់ឃាត់ភិក្ខុទាំងនោះ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កុំឡើយ អ្នកទាំងឡាយ កុំធ្វើនូវការបង្កហេតុ កុំធ្វើនូវជម្លោះ កុំធ្វើនូវសេចក្តីប្រកាន់ខុសគ្នា កុំធ្វើនូវការទាស់ទែងគ្នាឡើយ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់ឃាត់ យ៉ាងនេះហើយ ភិក្ខុមួយរូប ក៏ក្រាបបង្គំទូលឃាត់ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ជាធម្មស្សាមី ទ្រង់ឈប់សិនចុះ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់មានសេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកបនូវកិរិយានៅជាសុខ ក្នុងបច្ចុប្បន្នចុះ យើងខ្ញុំទាំងឡាយ នឹងប្រាកដដោយការបង្កហេតុ ដោយជម្លោះ ដោយសេចក្តីប្រកាន់ខុសគ្នា ដោយការទាស់ទែងគ្នានុ៎ះ មិនលែងទេ។
[១០៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ឃាត់ នូវភិក្ខុទាំងនោះ ជាគម្រប់ពីរដង ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កុំឡើយ អ្នកទាំងឡាយ កុំធ្វើនូវការបង្កហេតុ កុំធ្វើនូវជម្លោះ កុំធ្វើនូវសេចក្តីប្រកាន់ខុសគ្នា កុំធ្វើនូវការទាស់ទែងគ្នាឡើយ។ ភិក្ខុនោះ ក៏ក្រាបបង្គំទូលឃាត់ព្រះមានព្រះភាគ ជាគម្រប់ពីរដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ជាធម្មស្សាមី ទ្រង់ឈប់សិនចុះ
ID: 636847488806479250
ទៅកាន់ទំព័រ៖